Enrolment options
វគ្គបណ្តុះបណ្តាលស្តីពីសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់ឧស្សាហកម្មផលិតសម្លៀកបំពាក់គឺជាគំនិតផ្តួចផ្តើមមួយដែលបានបង្កើតឡើងដោយការសហជាមួយធម្មនុញ្ញឧស្សាហកម្មផលិតសម្លៀកបំពាក់សហប្រជាជាតិសម្រាប់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងក្រុមហ៊ុនម្ចាស់ម៉ាកលំដាប់ពិភពលោក និងក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួនដើម្បីជួយរោងចក្រផ្គត់ផ្គង់នៅតំបន់អាស៊ីទទួលបាននូវចំណេះដឹងមូលដ្ឋានអំពីវិធីចាប់ផ្តើមក្នុងការសម្រេចឱ្យបានការកាត់បន្ថយ 30% នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ 2030 និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យសុទ្ធនៅឆ្នាំ 2050។ ក្រោមការដឹកនាំដោយ GIZ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបរៀងដោយ South Pole ដោយមានការគាំទ្រពី Cookie Consulting & Communication ជាមួយនឹងធាតុចូលនិងមតិយោបល់បច្ចេកទេសពី GIZ, UNFCCC និងក្រុមហ៊ុនម្ចាស់ម៉ាកនិងក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួន។
- មាតិកានៃវគ្គបណ្តុះបណ្តាល៖ ការបណ្តុះបណ្តាលនេះ
មានវគ្គសិក្សាចំនួន 5 នៅលើគេហទំព័រដែលគ្របដណ្តប់លើប្រធានបទដូចតទៅ៖ ការប្រែប្រួលអាកាសធាតុនិងសកម្មភាពឆ្លើយតបនៅក្នុងឧស្សាហកម្ម សេចណែនាំអំពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (ការបញ្ចេញឧស្ម័ននៅក្នុងវិសាលភាពទី1 ទី2
និងទី3 ) គោលការណ៍នៃគណនេយ្យឧស្ម័នផ្ទះកញ្ចក់
(ផ្តោតជាចម្បងលើការបញ្ចេញឧស្ម័ននៅក្នុងវិសាលភាពទី1 និងទី2) ការកំណត់ចំណុចដៅ និងដំណោះស្រាយសម្រាប់ការបញ្ចេញកាបូនទាបផ្សេងៗ
(ប្រសិទ្ធភាពថាមពល និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ
ដូចជាថាមពលពន្លឺព្រះអាទិត្យនិងជីវម៉ាស)។
- សិក្ខាកាមគោលដៅ៖ វគ្គនេះមានគោលបំណងសម្រាប់អ្នកគ្រប់គ្រងរោងចក្រ និងអ្នកគ្រប់គ្រងបច្ចេកទេសថ្នាក់កណ្តាលរបស់រោងចក្រផ្គត់ផ្គង់លំដាប់ថ្នាក់ទី 1 និងទី 2។
- តម្រូវការពេលវេលា៖ការបញ្ចប់វគ្គសិក្សាលើចំនុចសំខាន់ៗ
និងកម្រងសំណួរខ្លីផ្សេងៗអាចនឹងត្រូវការពេលវេលាសរុបប្រហែល
11-13 ម៉ោង។
- វិញ្ញាបនប័ត្រ៖វេទិកានេះនឹងចេញវិញ្ញាបនបត្រនៃការបញ្ចប់ដោយស្វ័យប្រវត្តិនៅពេលអ្នកបញ្ចប់គ្រប់វគ្គហើយបានឆ្លងកាត់ការប្រឡងបញ្ចប់វគ្គ (យ៉ាងហោចណាស់បានពិន្ធុចាប់ពី60%) ។
- កំណត់សំគាល់៖ឯកសារ ឬព័ត៌មានគាំទ្រទាំងអស់ដែលត្រូវបានប្រើឬយោងនៅក្នុងវគ្គនេះត្រូវបានផ្តល់ឱ្យពីក្រុមហ៊ុនម្ចាស់ម៉ាកសំលៀកបំពាក់ និងអ្នកផលិតដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសកម្មភាពឆ្លើយតបនឹងការប្រែប្រួសអាកាសធាតុនេះ GIZ, UNFCCC, South Pole និងអង្គការដែលអាចជឿជាក់បាននៅក្នុងវិស័យនេះ។ វគ្គសិក្សាដោយខ្លួនឯងនេះត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃទី ខែកញ្ញាឆ្នាំ 2021។
- អ្នកដែលអាចទាក់ទងបាន៖ ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងវគ្គសិក្សាសូមទាក់ទង climateactiontraining@giz.de.